ព្រះត្រៃបិដក ភាគ ០៩

 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​មិន​ឲ្យ​ឧបសម្បទា១​។​បេ​។​
 ​[​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ ​ព្រោះ​អាបត្តិ​ណា​ហើយ​ ​មិន​ត្រឡប់​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែលគ្នា​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​មិន​តិះដៀល​និ​យស្ស​កម្ម១​ ​មិន​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​និ​យស្ស​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិន​ហាម​ឧបោសថ​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ហាម​បវារណា​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ធ្វើឲ្យ​ជា​អ្នកមាន​មាត់ពាក្យ១​ ​មិន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ចោទ​គេ១​ ​មិន​រំលឹក​គេ១​ ​មិន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៨នេះឯង​។​

​ចប់​ ​និ​យស្ស​កម្ម​ ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​ត្រូវ​រម្ងាប់​។​

ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636797446433586183
ទៅកាន់ទំព័រ៖