ព្រះត្រៃបិដក ភាគ ០៩

 ​[​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​និ​យស្ស​កម្ម​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេយ្យ​សក​ភិក្ខុ​នោះ​ ​គប្បី​ចូល​ទៅ​រក​ជំនុំ​សង្ឃ​ ​ហើយ​ធ្វើ​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​សំពះ​បាទា​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​ដែល​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់​ចេញ​ចាក​កម្ម​ ​ខ្ញុំ​សូម​ការ​រម្ងាប់​ ​និ​យស្ស​កម្ម​។​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​។​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សេយ្យ​សក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​ឥឡូវ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​រម្ងាប់​ ​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​នោះ​ចុះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​សេយ្យ​សក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់ខ្លួន​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636797446689582632
ទៅកាន់ទំព័រ៖