ព្រះត្រៃបិដក ភាគ ០៩

 [​៣​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តិះដៀល​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ ​ដោយ​អនេកបរិយាយ​ ​ហើយ​ទ្រង់​សំដែង​នូវ​ទោស​ ​នៃ​សភាព​ ​ជា​បុគ្គល​ ​ដែលគេ​ចិញ្ចឹម​បាន​ដោយ​កម្រ​ ​និង​ថែទាំ​បាន​ដោយ​កម្រ​ ​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មិន​មាន​សេចក្តី​សន្តោស​ ​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ ​មាន​សេចក្តី​ខ្ជិលច្រអូស​ ​ទើប​ទ្រង់​សំដែង​គុណ​ ​នៃ​សភាព​ ​ជា​បុគ្គល​ ​ដែលគេ​ចិញ្ចឹម​បាន​ដោយ​ងាយ​ ​និង​ថែទាំ​បាន​ដោយ​ងាយ​ ​មាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​ ​មានចិត្ត​ផូរផង់​ ​កំចាត់​បង់​ ​នូវ​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​នូវ​កិលេស​វដ្ត​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ហើយ​ទ្រង់​សំដែង​ ​នូវ​ធម្មី​កថា​ ​ដ៏​ល្មម​សមគួរ​ដល់​កម្ម​នោះ​ៗ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទើប​មាន​ព្រះពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ធ្វើ​ ​ត​ជ្ជ​នី​យក​ម្ម​(​១​)​ ​ដល់​បណ្ឌុ​ក​ភិក្ខុ​ ​និង​លោហិត​ក​ភិក្ខុ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ត​ជ្ជ​នី​យក​ម្ម​នោះ​ ​សង្ឃ​គប្បី​ធ្វើ​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវ​ចោទ​បណ្ឌុ​ក​ ​និង​លោហិត​ក​ភិក្ខុ​ជាមុន​ ​លុះ​ចោទ​ហើយ​ ​គប្បី​រំលឹក​ ​លុះ​រំលឹក​ហើយ​ ​គប្បី​លើក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ហើយ​ ​ភិក្ខុ​អ្នក​ឆ្លាស​ប្រតិពល​ ​គប្បី​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បណ្ឌុ​ក​ភិក្ខុ​ ​
​(​១​)​ ​កម្ម​ដែល​សង្ឃ​ត្រូវ​ធ្វើ​ដល់​ភិក្ខុ​ដែល​គួរ​គម្រាម​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636797429153435832
ទៅកាន់ទំព័រ៖