ព្រះត្រៃបិដក ភាគ ០៩

អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​សង្ឃ​បាន​រម្ងាប់​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​ហើយ​ ​ការ​រម្ងាប់​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​

​ចប់​ ​និ​យស្ស​កម្ម​ជា​គំរប់​ពីរ​។​


 ​[​៨៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​ជា​ចៅអាវាស​ ​ទៀប​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​។​ ​ភិក្ខុ​ទាំងនោះ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ដាំ​កូនឈើ​ផ្កា​ ​ដោយខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ចាក់​រំលេច​ទង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ ​នាំ​យក​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំ​យក​ទៅ​ខ្លះ​ ​យក​ផ្កាកម្រង​ដែល​មាន​ទង​ទាំងពីរ​ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំ​យក​ទៅ​ខ្លះ​ ​នាំ​យក​ផ្កាឈើ​ចាក់​រំលេច​ទង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំ​យក​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636797447291275689
ទៅកាន់ទំព័រ៖