ព្រះត្រៃបិដក ភាគ ០៩
ច្រៀងជាមួយនឹងស្រីកំពុងច្រៀងខ្លះ ប្រគំជាមួយនឹងស្រីកំពុងច្រៀងខ្លះ កែក្រាយជាមួយនឹងស្រីកំពុងច្រៀងខ្លះ រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨
(១)ខ្លះ លេងបាស្កាមានក្រឡា១០
(២)ខ្លះ លេងបាស្កាក្នុងអាកាស
(៣)ខ្លះ លេងវាងផ្លូវដែលខ្លួនគួរវាង
(៤)ខ្លះ លេងផ្ទាត់គ្រាប់ (មានគ្រួសជាដើម) ខ្លះ លេងបាស្កាក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័លខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ចាដំរីខ្លះ ហាត់វិជ្ចាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ
(១) ចត្រង្គមានក្រឡា៨ ។ (២) ចត្រង្គមានក្រឡា១០។ ន័យខ្លះប្រែថា បាយខុំ ។ (៣) ចត្រង្គគ្មានក្តារ លេងតែមាត់ទទេ ។ (៤) ប្រហែលជាលេងបិទមុខ បិទពួន ។
ID: 636797881823616007
ទៅកាន់ទំព័រ៖