ព្រះត្រៃបិដក ភាគ ០៩

ស្រែក​ហ៊ោ​ខ្លះ​ ​ទះដៃ​ខ្លះ​ ​ចំបាប់​គ្នា​ខ្លះ​ ​ដាល់​គ្នា​ខ្លះ​ ​ក្រាល​សង្ឃាដិ​ក្នុង​កណ្តាល​រោងរាំ​ ​ហើយ​និយាយ​នឹង​ស្រី​ដែល​កំពុង​រាំ​យ៉ាងនេះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​រាំ​ក្នុង​ទីនេះ​ ​មើល​ដូច្នេះ​ខ្លះ​ ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ខ្លួន​ ​និង​ថ្ងាស​ស្រី​របាំ​ខ្លះ​ ​ប្រព្រឹត្ត​អ​នា​ចារ​ផ្សេង​ៗ​ខ្លះ​ ​(​ក្រៅអំពី​នេះ​ទៅទៀត​)​។​
 [​៨៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ចាំវស្សា​ ​ក្នុង​ដែន​កាសី​ ​រួចហើយ​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ដើរសំដៅទៅ​កិ​ដា​គិរិ​ជនបទ​។​ ​លុះ​វេលា​ព្រឹក​ឡើង​ ​ភិក្ខុ​នោះ​ក៏​ស្លៀក​ស្បង់​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ដើរចូល​ទៅកាន់​កិ​ដា​គិរិ​ជនបទ​ ​ដើម្បី​បិណ្ឌបាត​ ​មាន​ភ្នែក​សង្រួម​ ​មាន​ឥរិយាបទ​រំទំ​ ​ឈាន​ដើរទៅ​មុខ​ ​ឬ​ថយក្រោយ​ ​ក្រឡេក​មើលទៅ​មុខ​ ​ឬ​មើល​ចំហៀង​ ​បត់​ដៃ​ចូល​ ​ឬ​លា​ចេញ​ ​គួរឲ្យ​កើត​សេចក្តី​ជ្រះថ្លា​។​ ​មនុស្ស​ទាំងឡាយ​ ​ឃើញ​ភិក្ខុ​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​លោក​អ្វី​នេះ​ ​ដូចជា​សង្រួម​ហួស​ ​ដូចជា​ទន់ល្វន់​ពេក​ ​ដូចជា​មុខស្រពោន​ពេក​ ​អ្នកណា​នឹង​ឲ្យ​ដុំ​បាយ​ដល់​លោក​នេះ​ ​ដែល​ចូល​ទៅ​រក​(​គេ​នោះ​)​ ​ចំណែក​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ជា​ម្ចាស់​យើង​ ​ពោល​ពាក្យ​ផ្អែម​ ​ពោល​ពាក្យពីរោះ​ ​ពោល​ពាក្យជា​សុខ​ ​មាន​ញញឹមញញែម​ជាមុន​ ​តែង​និយាយ​ថា​ ​អ្នក​ចូរ​មក​ ​អ្នក​មក​ល្អ​ហើយ​ ​មានមុខ​មិន​ស្រពោន​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636797882235319555
ទៅកាន់ទំព័រ៖