ព្រះត្រៃបិដក ភាគ ០៩

មានមុខ​ងើប​ ​តែង​និយាយ​មុន​ ​យើង​គួរ​ប្រគេន​ដុំ​បាយ​ដល់​លោកម្ចាស់​អស់នោះ​។​ ​ឧបាសក​ម្នាក់​បានឃើញ​ភិក្ខុ​នោះ​ត្រេច​ទៅ​បិណ្ឌបាត​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​សូម​មេត្តាប្រោស​ ​លោកម្ចាស់​បាន​ចង្ហាន់​ខ្លះ​ដែរ​ឬ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​អាវុសោ​ ​ចង្ហាន់​ ​អាត្មា​មិនទាន់​បានទេ​។​ ​ឧបាសក​នោះ​និយាយ​ថា​ ​សូម​មេត្តាប្រោស​ ​សូម​លោកម្ចាស់​និមន្ត​មក​ ​យើង​នឹង​នាំគ្នា​ទៅផ្ទះ​។​ ​ទើប​ឧបាសក​នោះ​ ​នាំ​ភិក្ខុ​នោះ​ទៅផ្ទះ​ ​ឲ្យ​ឆាន់​ស្រេចហើយ​ ​ក៏បាន​សួរ​ដូច្នេះ​ថា​ ​សូម​មេត្តាប្រោស​ ​លោកម្ចាស់​នឹង​និមន្ត​ទៅ​ក្នុង​ទីណា​ទៀត​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​អាវុសោ​ ​អាត្មា​នឹង​ទៅ​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ឧបាសក​នោះ​ផ្តាំ​ថា​ ​សូម​មេត្តាប្រោស​ ​បើ​ដូច្នោះ​ ​សូម​លោកម្ចាស់​ថ្វាយបង្គំ​ ​ព្រះ​បាទា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ត្បូង​តាម​ពាក្យ​របស់ខ្ញុំ​ផង​ ​ម្យ៉ាងទៀត​ ​សូម​លោកម្ចាស់​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​ខូច​ហើយ​ ​ដ្បិត​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​ជា​ចៅអាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​ជា​ភិក្ខុ​លាមក​ឥត​ខ្មាស​ ​ភិក្ខុ​ទាំងពីរ​រូប​នោះ​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636797882517305683
ទៅកាន់ទំព័រ៖