ព្រះត្រៃបិដក ភាគ ០៩

គឺ​ដាំ​កូនឈើ​ផ្កា​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ចាក់​រំលេច​ទង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ដែល​ដោត​ជា​ចង្កោម​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ ​នាំ​យក​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំ​យក​ទៅ​ខ្លះ​ ​នាំ​យក​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំ​យក​ទៅ​ខ្លះ​ ​នាំ​ផ្កាឈើ​ចាក់​រំលេច​ទង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​ដើម្បី​ស្រី​នៃ​ត្រកូល​ ​ដើម្បី​ធីតា​នៃ​ត្រកូល​ ​ដើម្បី​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ឆាន់​ភោជន​ក្នុង​ភាជន៍​មួយ​ជាមួយនឹង​ស្រី​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636797882766279924
ទៅកាន់ទំព័រ៖