ព្រះត្រៃបិដក ភាគ ០៩

លេងអង្គញ់​ខ្លះ​ ​លេង​ផ្លុំស្លឹក​ខ្លះ​ ​លេង​កូន​នង្គ័ល​ខ្លះ​ ​លេង​ដាំដូង​ខ្លះ​ ​លេង​កង្ហារ​ខ្លះ​ ​លេង​វាល់​ដីខ្សាច់​ខ្លះ​ ​លេង​រថ​តូច​ៗ​ខ្លះ​ ​លេង​ធ្នូ​តូច​ៗ​ខ្លះ​ ​លេង​សរសេរ​អក្សរ​ខ្យល់​ឲ្យ​ទាយ​ខ្លះ​ ​លេង​ទាយ​ចិត្ត​ ​(​ស្តេច​ចង់​)​ខ្លះ​ ​លេង​កំប្លែង​ត្រាប់​គេ​ខ្លះ​ ​ហាត់​វិ​ជ្ចា​ដំរី​ខ្លះ​ ​ហាត់​វិ​ជ្ចា​សេះ​ខ្លះ​ ​ហាត់​វិជ្ជា​រថ​ខ្លះ​ ​ហាត់​វិជ្ជា​ធ្នូ​ខ្លះ​ ​ហាត់​ដង​ ​(​មាន​ដង​ដាវ​ជាដើម​)​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​ដំរី​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​សេះ​ខ្លះ​ ​ស្ទុះ​រត់​ពីមុខ​រថ​ខ្លះ​ ​ស្ទុះ​រត់​ទៅ​ខ្លះ​ ​ស្ទុះ​រត់​មក​ខ្លះ​ ​ស្រែក​ហ៊ោ​ខ្លះ​ ​ទះដៃ​ខ្លះ​ ​ចំបាប់​គ្នា​ខ្លះ​ ​ដាល់​គ្នា​ខ្លះ​ ​ក្រាល​សង្ឃាដិ​ក្នុង​កណ្តាល​រោងរាំ​ ​ហើយ​និយាយ​នឹង​ស្រី​ដែល​កំពុង​រាំ​យ៉ាងនេះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​រាំ​ក្នុង​ទីនេះ​មើល​ ​ដូច្នេះ​ខ្លះ​ ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ខ្លួន​ ​និង​ថ្ងាស​ស្រី​របាំ​ខ្លះ​ ​ប្រព្រឹត្ត​អ​នា​ចារ​ផ្សេង​ៗ​ ​(​ក្រៅអំពី​នេះ​ទៅទៀត​)​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​មនុស្ស​ទាំងឡាយ​ឯណា​ ​ដែល​ធ្លាប់​មាន​សទ្ធា​ជ្រះថ្លា​មក​ពីមុន​ ​ឥឡូវនេះ​មនុស្ស​ទាំងនោះ​ ​ត្រឡប់ជា​គ្មាន​សទ្ធា​ ​គ្មាន​សេចក្តី​ជ្រះថ្លា​ទៅវិញ​ ​លំអាន​ទាន​ទាំងឡាយ​ឯណា​ ​(​ដែលគេ​ធ្លាប់ធ្វើ​)​ ​ដល់​សង្ឃ​មក​ពីមុន​ ​ឥឡូវនេះ​លំអាន​ទាន​ទាំងនោះ​ ​គេ​ក៏​ផ្តាច់​អស់ហើយ​ ​ពួក​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​នាំគ្នា​រត់ចេញ​ ​នៅតែ​ពួក​ភិក្ខុ​ដែល​លាមក​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636797883298300354
ទៅកាន់ទំព័រ៖