ព្រះត្រៃបិដក ភាគ ០៩

ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ជូន​ភិក្ខុ​ទាំងឡាយ​ទៅ​កិ​ដា​គិរិ​ជនបទ​ ​ដើម្បីឲ្យ​អាវាស​ក្នុង​កិ​ដា​គិរិ​ជនបទ​នេះ​បាន​ស្ថិតស្ថេរ​ ​(​តទៅ​)​។​ ​ភិក្ខុ​នោះ​ទទួលពាក្យ​បណ្តាំ​ឧបាសក​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយ​ក្រោក​ចាក​អាសន​ ​ចៀសចេញ​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ជេតវនារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ឯ​ក្រុង​សាវត្ថី​ដោយលំដាប់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
 [​៨៦​]​ ​ក៏​ការ​ទទួលរាក់ទាក់​ជាមួយនឹង​ពួក​ភិក្ខុ​ជា​អាគន្តុក​នេះ​ ​ជា​ទំនៀម​របស់​ព្រះពុទ្ធ​ ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ល្មម​អត់ទ្រាំ​បានទេ​ឬ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បានទេ​ឬ​ ​អ្នក​មក​តាមផ្លូវ​ឆ្ងាយ​ ​មិនសូវ​លំបាក​ទេ​ឬ​ ​ម្នាល​ភិក្ខុ​ ​ចុះ​អ្នក​មក​អំពី​ទីណា​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ល្មម​អត់ទ្រាំ​ទៅ​បាន​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ល្មម​ប្រព្រឹត្តទៅ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​ខ្ញុំ​ព្រះអង្គ​មក​តាមផ្លូវ​ឆ្ងាយ​ ​មិនសូវ​លំបាក​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នៅចាំ​វស្សា​ក្នុង​ដែន​កាសី​រួចហើយ​ ​មក​ក្រុង​សាវត្ថី​ដើម្បី​គាល់​ព្រះអង្គ​ក្នុង​ទីនេះ​ ​បាន​ដើរ​សំដៅ​មក​កិ​ដា​គិរិ​ជនបទ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636797883682402323
ទៅកាន់ទំព័រ៖