ព្រះត្រៃបិដក ភាគ ០៩
ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សឯណា ដែលធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះមនុស្សទាំងនោះ ក៏ត្រឡប់ជាគ្មានសទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃមកពីមុន ឥឡូវនេះលំអានទានទាំងនោះ គេក៏ផ្តាច់អស់ហើយ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែពួកភិក្ខុដែលលាមក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះដ៏មានព្រះភាគជាម្ចាស់ បញ្ជូនពួកភិក្ខុទៅកាន់កិដាគិរិជនបទ ដើម្បីឲ្យអាវាសក្នុងកិដាគិរិជនបទនេះ បានតាំងនៅខ្ជាប់ខ្ជួនដូចដែលវិញ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទើបនឹងមកអំពីទីនោះ។
[៨៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអស្សជិភិក្ខុ និបុនព្វសុកភិក្ខុ ជាចៅអាវាសក្នុងកិដាគិរិជនបទ ជាភិក្ខុអលជ្ជីលាមក ភិក្ខុទាំងនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនឈើផ្កាខ្លួនឯងខ្លះ ឲ្យគេដាំខ្លះ។បេ។ ប្រព្រឹត្តអនាចារមានប្រការផ្សេងៗ (ក្រៅអំពីនេះទៅទៀត) ខ្លះ ពួកមនុស្សណាធ្លាប់មានសទ្ធាជ្រះថ្លាមកពីមុន ឥឡូវនេះ មនុស្សទាំងនោះក៏បាត់សទ្ធាជ្រះថ្លាទៅវិញ លំអានទាន
ID: 636797884285966845
ទៅកាន់ទំព័រ៖