ព្រះត្រៃបិដក ភាគ ០៩

ទាំងឡាយ​ឯណា​ ​(​ដែលគេ​ធ្លាប់ធ្វើ​)​ ​ដល់​សង្ឃ​ក្នុង​កាលមុន​ ​ឥឡូវនេះ​ ​លំអាន​ទាន​ទាំងនោះ​ ​គេ​ក៏​ផ្តាច់​អស់ហើយ​ ​ពួក​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​ខ្ចាត់​ភ្លាត់​ចេញ​អស់​ ​នៅតែ​ពួក​ភិក្ខុ​ដែល​លាមក​ ​(​សេចក្តី​នេះ​)​ ​ជា​ពិតមែន​ឬ​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នៃ​មោឃបុរស​ទាំងនោះ​ ​មិន​សមគួរ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​មិនសមបើ​នឹង​ប្រព្រឹត្ត​អនាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​ដាំ​កូនឈើ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ដាំ​ខ្លះ​ ​ស្រោច​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ស្រោច​ខ្លះ​ ​បេះ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​បេះ​ខ្លះ​ ​ក្រង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ក្រង​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​មាន​ទង​ទាំងពីរ​ខាង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​ចាក់​រំលេច​ទង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កា​សម្រាប់​ប្រដាប់​ក្បាល​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​ធ្វើ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​ធ្វើ​ខ្លះ​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​នោះ​ ​នាំ​ផ្កាកម្រង​មាន​ទង​តែ​ម្ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​ដែល​មាន​ទង​ទាំងពីរ​ខាង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636797884553032120
ទៅកាន់ទំព័រ៖