ព្រះត្រៃបិដក ភាគ ០៩

នាំ​ផ្កាឈើ​ចាក់​រំលេច​ទង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាឈើ​សម្រាប់​ស៊ក​ក្នុង​បំពង់​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ក្បាល​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ត្រចៀក​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​នាំ​ផ្កាកម្រង​សម្រាប់​ប្រដាប់​ទ្រូង​ទៅ​ខ្លួនឯង​ខ្លះ​ ​ឲ្យ​គេ​នាំទៅ​ខ្លះ​ ​ដើម្បី​ស្រី​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ឆាន់​ភោជន​ក្នុង​ភាជន៍​មួយ​ជាមួយនឹង​ស្រី​នៃ​ត្រកូល​ ​ធីតា​នៃ​ត្រកូល​ ​កុមារី​នៃ​ត្រកូល​ ​ស្រី​ជា​កូនប្រសា​នៃ​ត្រកូល​ ​និង​ទាសី​នៃ​ត្រកូល​ទាំងឡាយ​ខ្លះ​ ​ផឹកទឹក​ក្នុង​ផ្តិល​ជាមួយគ្នា​ខ្លះ​ ​អង្គុយ​លើ​អាសនៈ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​គ្រែ​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ជាមួយគ្នា​ខ្លះ​ ​ដេក​ដណ្តប់សំពត់​ជាមួយគ្នា​ខ្លះ​ ​ដេក​លើ​កម្រាល​ ​ដណ្តប់សំពត់​ជាមួយគ្នា​ខ្លះ​ ​ឆាន់​ភោជន​ក្នុង​វេលាវិកាល​ខ្លះ​ ​ផឹកទឹក​ស្រវឹង​ខ្លះ​ ​ទ្រទ្រង់​ផ្កាកម្រង​ ​គឿង​ក្រអូប​ ​នឹង​គឿង​លាប​ខ្លះ​ ​រាំ​ខ្លះ​ ​ចៀង​ខ្លះ​ ​ប្រគំ​ខ្លះ​ ​កែក្រាយ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​រាំ​ខ្លះ​ ​រាំ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​ច្រៀង​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​ប្រគំ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​ ​កែក្រាយ​ជាមួយនឹង​ស្រី​កំពុង​ច្រៀង​ខ្លះ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636797884804086480
ទៅកាន់ទំព័រ៖