ព្រះត្រៃបិដក ភាគ ០៩
រាំជាមួយនឹងស្រីកំពុងប្រគំខ្លះ ច្រៀងជាមួយនឹងស្រីកំពុងប្រគំខ្លះ ប្រគំជាមួយនឹងស្រីកំពុងប្រគំខ្លះ កែក្រាយជាមួយនឹងស្រីកំពុងប្រគំខ្លះ រាំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីកំពុងកែក្រាយខ្លះ ប្រគំជាមួយនឹងស្រីកំពុងកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រីកំពុងកែក្រាយខ្លះ លេងបាស្កាមានក្រឡា៨ខ្លះ លេងបាស្កាមានក្រឡា១០ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងផ្លូវដែលខ្លួនគួរវាងខ្លះ លេងផ្ទាត់គ្រាប់ (មានគ្រួសជាដើម) ខ្លះ លេងបាស្កា ក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំស្លឹកខ្លះ លេងកូននង្គ័ងតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ខ្លះ លេងរថតូចៗខ្លះ លេងធ្នូតូចៗខ្លះ លេងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់)ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់ដង (មានដងដាវជាដើម)ខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ
ID: 636797885061491202
ទៅកាន់ទំព័រ៖