ព្រះត្រៃបិដក ភាគ ០៩
ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលកំពុងរាំយ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំក្នុងទៅនេះមើល ដូច្នេះខ្លះ ដាក់ម្រាមដៃលើថ្ងាសខ្លួន និងថ្ងាសស្រីរបាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗ (ក្រៅអំពីនេះទៅទៀត)ខ្លះ ក៏ពួកមនុស្សណាធ្លាប់មានសទ្ធាជ្រះថ្លាមកអំពីមុន ឥឡូវនេះ មនុស្សទាំងនោះត្រឡប់ជាគ្មានសទ្ធាជ្រះថ្លាទៅវិញ លំអានទានទាំងឡាយឯណា (ដែលគេធ្លាប់ធ្វើ) ដល់សង្ឃក្នុងកាលមុន ឥឡូវនេះ លំអានទានទាំងនោះ គេក៏ផ្តាច់អស់ទៅហើយ ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ក៏ខ្ចាត់ភ្លាត់ចេញអស់ នៅតែពួកភិក្ខុលាមក ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅព្រះសារីបុត្ត និងព្រះមោគ្គល្លានមកថា ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នកទាំងឡាយ ទៅកិដាគិរិជនបទ ហើយធ្វើបព្វាជនីយកម្ម
(១) ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទ ចេញ(ដ្បិត) ភិក្ខុទាំងនុ៎ះ ជាសទ្ធិវិហារិករបស់អ្នកទាំងឡាយស្រាប់ហើយ។ ព្រះសារីបុត្ត និងព្រះមោគ្គល្លានក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំនឹងធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក
(១) កម្មដែលសង្ឃត្រូវបណ្តេញ ឬបំបរបង់ភិក្ខុដែលមានទោសឲ្យចេញពីទីអាវាស។
ID: 636797885552269273
ទៅកាន់ទំព័រ៖