ព្រះត្រៃបិដក ភាគ ០៩
សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនោះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ (ឥឡូវ) សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ។ ការធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ពីកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវនៅក្នុងកិដាគិរិជនបទទេ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុកនេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ មារយាទអាក្រក់របស់ភិក្ខុទាំងនេះ គេក៏បានឃើញ បានឮ ទាំងពួកត្រកូលដែលភិក្ខុទាំងនេះទ្រុស្តហើយ គេក៏បានឃើញ បានឮដែរ។ សង្ឃធ្វើបព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក (ឲ្យចេញ) ចាកកិដាគិរិជនបទថា ភិក្ខុឈ្មោះអស្សជិ និងភិក្ខុឈ្មោះបុនព្វសុក មិនត្រូវ
ID: 636797886194656016
ទៅកាន់ទំព័រ៖