ព្រះត្រៃបិដក ភាគ ០៩

នៅក្នុង​កិ​ដា​គិរិ​ជនបទ​ទេ​។​ ​ការ​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​(​ឲ្យ​ចេញ​)​ ​ពី​កិ​ដា​គិរិ​ជនបទ​ថា​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ទេ​ ​ដូច្នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​នេះ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នកមាន​មារយាទ​អាក្រក់​ ​មារយាទ​អាក្រក់​របស់​ភិក្ខុ​ទាំងនេះ​ ​គេ​ក៏បាន​ឃើញ​ ​បានឮ​ ​ទាំង​ពួក​ត្រកូល​ដែល​ភិក្ខុ​ទាំងនេះ​ទ្រុស្ត​ហើយ​ ​គេ​ក៏បាន​ឃើញ​ ​បានឮ​ដែរ​។​ ​សង្ឃ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​(​ឲ្យ​ចេញ​)​ ​ពី​កិ​ដា​គិរិ​ជនបទ​ថា​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ទេ​។​ ​ការ​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​(​ឲ្យ​ចេញ​)​ ​ពី​កិ​ដា​គិរិ​ជនបទ​ថា​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ ​ដូច្នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636797886487092742
ទៅកាន់ទំព័រ៖