ព្រះត្រៃបិដក ភាគ ០៩

 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​មិនទាន់​ចោទ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនទាន់​បាន​រំលឹក​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនទាន់​បាន​រលឹក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​បេ​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​ ​កម្ម​ដែល​ធ្វើ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​កម្ម​ដែល​ធ្វើ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​កម្ម​ដែល​ធ្វើ​ដោយ​មិន​មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ជា​អ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ដែល​ភិក្ខុ​សំដែង​ហើយ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​។​បេ​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636797887183032548
ទៅកាន់ទំព័រ៖