ព្រះត្រៃបិដក ភាគ ០៩

កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​ ​ដែល​ភិក្ខុ​មិនបាន​សំដែង១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​
 [​៩៥​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ចោទ​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ហើយ​ ​ទើប​ធ្វើ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 ​[​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​ ​ជា​ធម្មកម្ម​ផង​។​បេ​។​
 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636797888185109863
ទៅកាន់ទំព័រ៖