ព្រះត្រៃបិដក ភាគ ០៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ចោទ​ហើយ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 [​១០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​រំលឹក​ហើយ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​បេ​។​
 [​១០៤​]​ ​អង្គ​ទាំងឡាយ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ ​ហើយ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បព្វាជនីយ​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ​ទាំង៣នេះឯង​។​

​ចប់​ ​បព្វាជនីយ​កម្ម​មាន​ចំនួន១២ក្នុង​ធម្មកម្ម​។​

ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636797889083181230
ទៅកាន់ទំព័រ៖