ព្រះត្រៃបិដក ភាគ ០៩

 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ភិក្ខុ​ជា​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​ត្រូវអាបត្តិ​ច្រើន​ ​ឥតមាន​ការកំណត់​អាបត្តិ១​ ​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំងឡាយ៣ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល១​ ​មាន​អាចារ​វិបត្តិ​ក្នុង​អជ្ឈាចារ១​ ​មាន​ទិដ្ឋិ​វិបត្តិ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​ពាក្យ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636797889504815346
ទៅកាន់ទំព័រ៖