ព្រះត្រៃបិដក ភាគ ០៩
តិះដៀលព្រះពុទ្ធ១ ពោលពាក្យតិះដៀលព្រះធម៌១ ពោលពាក្យតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[១០៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយការល្បែងតាមកាយទ្វារ ប្រកបដោយការល្បែងតាមវចីទ្វារ១ ប្រកបដោយការល្បែងតាមកាយទ្វារ និងវចីទ្វារ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[១០៩] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុប្រកបដោយអនាចារផ្លូវកាយ
(១)១ ប្រកបដោយអនាចារផ្លូវវាចា១ ប្រកបដោយ
(១) ការល្មើសនឹងសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត ក្នុងកាយទ្វារ ហៅថា អនាចារផ្លូវកាយ (អដ្ឋកថា)។
ID: 636797889999473639
ទៅកាន់ទំព័រ៖