ព្រះត្រៃបិដក ភាគ ០៩

អនាចារ​ផ្លូវកាយ​វាចា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​ការបៀតបៀន​សិក្ខាបទ​(​១​)​ ​ដោយ​ផ្លូវកាយ១​ ​ភិក្ខុ​ប្រកបដោយ​ការបៀតបៀន​ ​(​សិក្ខាបទ​)​ ​ដោយ​ផ្លូវ​វាចា១​ ​ភិក្ខុ​ប្រកបដោយ​ការបៀតបៀន​ ​(​សិក្ខាបទ​)​ ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​មិច្ឆា​ជីវ​ផ្លូវកាយ​(​២​)​១​ ​ប្រកបដោយ​មិច្ឆា​ជីវ​ផ្លូវ​វាចា​(​៣​)​១​ ​ប្រកបដោយ​មិច្ឆា​ជីវ​ទាំង​ផ្លូវកាយ​ ​ទាំង​ផ្លូវ​វាចា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
​(​១​)​ ​ការបៀតបៀន​ ​បានខាង​ឯ​ការបំផ្លាញ​ ​ពង្រេច​ ​ដោយ​មិន​ប្រឹង​សិក្សា​សិក្ខាបទ​ ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ក្នុង​កាយទ្វារ​ ​។​ ​(​២​)​ ​មិច្ឆាជីវៈ​ផ្លូវកាយ​ ​បាន​ដល់​ការ​ចិញ្ចឹមជីវិត​ ​មាន​ស្ល​ប្រេង​ ​ស្លថ្នាំ​អរិ​ដ្ឋ​ជាដើម​ ​ដោយអំណាច​អនេសនា​ ​មាន​វេជ្ជកម្ម​ដែល​ទ្រង់​ហាម​ជាដើម​ ​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636797890658831352
ទៅកាន់ទំព័រ៖