ព្រះត្រៃបិដក ភាគ ០៩
[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ៣ពួក គឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស ត្រូវអាបត្តិច្រើន ឥតមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ៣ពួកនេះឯង។
[១១៣] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។
[១១៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលពាក្យតិះដៀលព្រះពុទ្ធពួក១ ពោលពាក្យតិះដៀលព្រះធម៌ពួក១ ពោលពាក្យតិះដៀល
ID: 636797891069404835
ទៅកាន់ទំព័រ៖