ព្រះត្រៃបិដក ភាគ ០៩
ព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។
[១១៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយការល្បែងតាមកាយទ្វារពួក១ ប្រកបដោយការល្បែងតាមវចីទ្វារពួក១ ប្រកបដោយការល្បែងតាមកាយទ្វារ និងវចីទ្វារពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុទាំង៣ពួកនេះឯង។
[១១៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុប្រកបដោយអនាចារផ្លូវកាយពួក១ ប្រកបដោយអនាចារផ្លូវវាចាពួក១ ប្រកបដោយអនាចារទាំងផ្លូវកាយ ទាំងផ្លូវវាចាពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា គប្បីធ្វើបព្វាជនីយកម្មដល់ភិក្ខុ៣ពួកនេះឯង។
ID: 636797891858839988
ទៅកាន់ទំព័រ៖