ព្រះត្រៃបិដក ភាគ ០៩

 ​[​១២១​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​មិនព្រម​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​និង​មិនបាន​ឲ្យ​ភិក្ខុ​ទាំងឡាយ​អត់ទោស​ ​ត្រឡប់ជា​ជេរប្រទេច​បន្ទោស​ការ​ក​សង្ឃ​វិញ​ថា​ ​សង្ឃ​លំអៀង​ ​ដោយ​សេចក្តី​ស្រឡាញ់​ ​លំអៀង​ ​ដោយ​សេចក្តី​ស្អប់​ ​លំអៀង​ ​ដោយ​សេចក្តី​ល្ងង់​ ​លំអៀង​ ​ដោយ​សេចក្តី​ខ្លាច​ ​ហើយ​ភិក្ខុ​ទាំងនោះ​ក៏​ចេញទៅ​ខ្លះ​ ​សឹក​ទៅ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​របស់​មោឃបុរស​ទាំងនោះ​ ​មិន​សមគួរ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​ដែល​សង្ឃ​បាន​ធ្វើ​បព្វាជនីយ​កម្ម​ហើយ​ ​មិនសមបើ​នឹង​មិនព្រម​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់ខ្លួន​ចេញ​ ​ចាក​កម្ម​ ​និង​មិនបាន​ឲ្យ​ភិក្ខុ​ទាំងឡាយ​អត់ទោស​ ​ត្រឡប់ជា​ ​ជេរប្រទេច​ ​បន្ទោស​ការ​ក​សង្ឃ​ថា​ ​សង្ឃ​លំអៀង​ ​ដោយ​សេចក្តី​ស្រឡាញ់​ ​លំអៀង​ ​ដោយ​សេចក្តី​ស្អប់​ ​លំអៀង​ ​ដោយ​សេចក្តី​ល្ងង់​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636797893225768172
ទៅកាន់ទំព័រ៖