ព្រះត្រៃបិដក ភាគ ០៩
[១២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ភិក្ខុហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ភិក្ខុធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ភិក្ខុទទួលនាទីជាធំក្នុងវត្ត១ ភិក្ខុឲ្យធ្វើឱកាស (ដើម្បីចោទ)១ ភិក្ខុចោទគេ១ ភិក្ខុរំលឹកគេ១ ភិក្ខុប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៨នេះទេ។
ចប់ វត្ត១៨ ដែលសង្ឃមិនត្រូវរម្ងាប់ ក្នុងបព្វាជនីយកម្ម។
[១២៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបានឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ ក៏មិនបានទៅប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។
[១២៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើ បព្វាជនីយកម្ម ព្រោះអាបត្តិណាហើយ មិនបានត្រូវអាបត្តិនោះទៀត១ ឬអាបត្តិ
ID: 636797894082587180
ទៅកាន់ទំព័រ៖