ព្រះត្រៃបិដក ភាគ ០៩
ដទៃ ដែលប្រហែលគ្នា នឹងអាបត្តិមុននោះ១ ឬអាបត្តិធ្ងន់ជាងអាបត្តិមុននោះ១ មិនបានតិះដៀលកម្ម១ មិនបានតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។
[១២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនបានហាម ឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាម បវារណា ដល់ភិក្ខុជាបកតត្ត១ មិនបានធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនបានទទួលនាទីជាធំក្នុងវត្ត១ មិនឲ្យធ្វើឱកាស (ដើម្បីចោទ)១ មិនបានចោទគេ១ មិនបានរំលឹកគេ១ មិនបានប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ ទាំង៨នេះឯង។
ចប់ វត្ត១៨ដែលសង្ឃត្រូវរម្ងាប់ក្នុង បព្វាជនីយកម្ម។
[១២៨] ម្នាលភិក្ខុទាំងឡាយ ឯបព្វាជនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើ បព្វាជនីយកម្មហើយនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្លួនខ្ញុំ សង្ឃបានធ្វើ
ID: 636797894558154380
ទៅកាន់ទំព័រ៖