ព្រះត្រៃបិដក ភាគ ០៩
បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញ ចាកកម្ម មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ភិក្ខុនោះ ត្រូវសូមអស់វារៈពីរដងផង។ ភិក្ខុនោះ ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម មកសូមការរម្ងាប់ បព្វាជនីយកម្ម។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម បានប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្មហើយ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃរម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោល
ID: 636797894809608763
ទៅកាន់ទំព័រ៖