ព្រះត្រៃបិដក ភាគ ០៩

ពួក​ភិក្ខុ​ ​ដែល​ជា​ថេរ​ច្រើន​រូប​ ​គឺ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ១​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ១​ ​ព្រះ​មហា​ក​ច្ចា​នដ៏​មាន​អាយុ១​ ​ព្រះ​មហា​កោ​ដ្ឋិ​ត​ដ៏​មាន​អាយុ១​ ​ព្រះ​មហា​ក​ប្បិ​នដ៏​មាន​អាយុ១​ ​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ១​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ១​ ​ព្រះ​រេ​វត​ដ៏​មាន​អាយុ១​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ១​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ១​ ​ព្រះ​រាហុល​ដ៏​មាន​អាយុ១​ ​នាំគ្នា​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កាសី​ ​ក៏បាន​ទៅដល់​នគរ​ ​មច្ឆិ​កា​សណ្ឌ​។​
 ​[​១៣០​]​ ​ចិត្ត​គហបតិ​ ​បានឮ​ដំណឹង​ថា​ ​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​ ​បាន​មកដល់​នគរ​មច្ឆិ​កា​សណ្ឌ​ហើយ​។​ ​លំដាប់នោះ​ ​ចិត្ត​គហបតិ​ ​ក៏បាន​ចូល​ទៅ​រក​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតិ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក៏បាន​ពន្យល់​ឲ្យ​យល់​ ​ឲ្យ​សមាទាន​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ចិត្ត​គហបតិ​ ​កាលបើ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពន្យល់​ ​ឲ្យ​យល់​ ​ឲ្យ​សមាទាន​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏បាន​និយាយ​ ​នឹង​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ថេរ​ទាំងឡាយ​ដ៏​ចំរើន​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636797895540060542
ទៅកាន់ទំព័រ៖