ព្រះត្រៃបិដក ភាគ ០៩

សូម​ព្រះ​ថេរ​ទាំងឡាយ​ ​ទទួល​អាគន្តុក​ភត្ត​ ​របស់ខ្ញុំ​ព្រះករុណា​ ​ក្នុង​ថ្ងៃស្អែក​។​ ​ភិក្ខុ​ជា​ថេរ​ទាំងនោះ​ ​ក៏បាន​ទទួល​និមន្ត​ ​ដោយ​សភាព​ស្ងៀម​។​
 ​[​១៣១​]​ ​លំដាប់នោះ​ ​ចិត្ត​គហបតិ​ដឹង​ថា​ ​ភិក្ខុ​ជា​ថេរ​ទាំងឡាយ​និមន្ត​ហើយ​ ​ក៏​ក្រោក​ឡើង​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ភិក្ខុ​ ​ជា​ថេរ​ទាំងឡាយ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ដើរចូល​ទៅ​រក​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ថ្វាយបង្គំ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​ហើយ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ចិត្ត​គហបតិ​ ​បាន​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​និយាយ​នឹង​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​សុធម្ម​ភិក្ខុ​ជា​ម្ចាស់​ ​ទទួល​ភត្ត​ ​របស់ខ្ញុំ​ ​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ព្រះ​ថេរ​ទាំងឡាយ​។​ ​លំដាប់នោះ​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​គិតថា​ ​គ្រា​មុន​ៗ​ ​ចិត្ត​គហបតិ​នេះ​ ​កាលណា​ត្រូវការ​និមន្ត​សង្ឃ​ក្តី​ ​គណ​ក្តី​ ​បុគ្គល​ក្តី​ ​តែ​មិនទាន់​បាន​ប្រាប់​អាត្មាអញ​(​ជាមុន​)​ហើយ​ ​មិន​ហ៊ាន​និមន្ត​សង្ឃ​ ​ឬគណ​ ​ឬបុគ្គល​ទេ​ ​ឥឡូវនេះ​គាត់​ ​មិន​ប្រាប់​អាត្មាអញ​(​ជាមុន​)​ ​ហើយ​មក​និមន្ត​ភិក្ខុ​ ​ជា​ថេរ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ចិត្ត​គហបតិ​នេះ​ ​ខឹង​មិន​អាឡោះអាល័យ​ ​នឿយណាយ​ចាក​អាត្មាអញ​ហើយ​ ​(​គិត​ដូច្នេះហើយ​)​ ​ទើប​តប​ទៅ​ ​ចិត្ត​គហបតិ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​នែ​គហបតិ​ ​កុំឡើយ​ ​អាត្មា​ ​មិន​ទទួល​និមន្ត​ទេ​។​ ​ចិត្ត​គហបតិ​ ​បាន​អង្វរ​ ​សុធម្ម​ភិក្ខុ​ ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ ​ដោយ​ពាក្យ​ដូច្នេះ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636797895888300460
ទៅកាន់ទំព័រ៖