ព្រះត្រៃបិដក ភាគ ០៩
លោកសុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត របស់ខ្ញុំ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែគហបតិ កុំឡើយ អាត្មាមិនទទួលនិមន្តទេ។ ចិត្តគហបតិ បានអង្វរសុធម្មភិក្ខុដ៏មានអាយុ ជាគំរប់បីដង ដោយពាក្យដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកសុធម្មភិក្ខុជាម្ចាស់ ទទួលភត្ត របស់ខ្ញុំ ក្នុងថ្ងៃព្រឹកស្អែក ជាមួយនឹងព្រះថេរទាំងឡាយ។ សុធម្មភិក្ខុតបថា នែគហបតិ កុំឡើយ អាត្មា មិនទទួលនិមន្តទេ។ លំដាប់នោះ ចិត្តគហបតិគិតថា លោកសុធម្មភិក្ខុជាម្ចាស់ ទោះទទួលនិមន្តក្តី មិនទទួលនិមន្តក្តី នឹងមានប្រយោជន៍អ្វី ដល់អាត្មាអញ ហើយក៏ថ្វាយបង្គំ សុធម្មភិក្ខុ ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។
[១៣២] លុះកន្លងរាត្រីនោះទៅ ចិត្តគហបតិ ក៏តាក់តែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដើម្បីភិក្ខុ ជាថេរទាំងឡាយ។ លំដាប់នោះ សុធម្មភិក្ខុដ៏មានអាយុគិតថា គួរតែអាត្មាអញទៅមើលគ្រឿងសក្ការ ដែលចិត្តគហបតិ តាក់តែងដល់ភិក្ខុជាថេរទាំងឡាយ ហើយក៏ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរអំពីព្រហាម ចូលទៅកាន់លំនៅ របស់ចិត្តគហបតិ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេតែងតាំងទុក។ ឯចិត្តគហបតិ ក៏បានចូលទៅរក សុធម្មភិក្ខុដ៏មានអាយុ លុះចូលទៅដល់ ក៏ថ្វាយបង្គំសុធម្មភិក្ខុដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចិត្តគហបតិ អង្គុយ
ID: 636797896197808163
ទៅកាន់ទំព័រ៖