ព្រះត្រៃបិដក ភាគ ០៩
ក្នុងទីសមគួរហើយ សុធម្មភិក្ខុ ដ៏មានអាយុ ក៏បាននិយាយពាក្យនេះថា ម្នាលគហបតិ ខាទនីយភោជនីយាហារ ដែលអ្នកតាក់តែងនេះ បរិបូណ៌ណាស់ហើយ ទាស់តែក្នុងទីនេះ គ្មាននំទ្រាបល្ង មួយមុខប៉ុណ្ណោះ។ ចិត្តគហបតិតបថា សូមមេត្តាប្រោស បើព្រះពុទ្ធវចន មានច្រើនម្ល៉េះតើ (ថ្វីក៏) លោកម្ចាស់សុធម្ម ពោលពាក្យតែបន្តិចបន្តួចថា នំទ្រាបល្ងវិញ សូមមេត្តាប្រោស ធ្លាប់មានរឿងមកហើយថា មានពួកពាណិជ នៅស្រុកទក្ខិណាបថ បានទៅកាន់ បុរត្ថិមជនបទ ពាណិជទាំងនោះ នាំយកមេមាន់ពី បុរត្ថិមជនបទនោះមក សូមមេត្តាប្រោស ឯមេមាន់នោះ បានរួមសង្វាស ជាមួយនឹងក្អែក មេមាន់នោះ ក៏កើតកូន សូមមេត្តាប្រោស កាលណាកូនមាន់នោះ ចង់រងាវ ជាសំឡេងក្អែក វាក៏រងាវថា កាកាកុក្កុដី (ក្អែកមាន់) កាលណាបើចង់រងាវ ជាសំឡេងមាន់ វាក៏រងាវថា កុក្កុដីកាកា (មាន់ក្អែក) យ៉ាងណាមិញ សូមមេត្តាប្រោស បើពុទ្ធវចន មានច្រើនដល់ម្ល៉េះ (ថ្វីក៏) លោកម្ចាស់សុធម្ម ពោលពាក្យបន្តិចបន្តួចថា នំទ្រាបល្ងវិញ ក៏យ៉ាងនេះឯង។
ID: 636797903618692614
ទៅកាន់ទំព័រ៖