ព្រះត្រៃបិដក ភាគ ០៩
សុធម្មភិក្ខុឆ្លើយថា ម្នាលគហបតិ អ្នកឯងជេរអាត្មា អ្នកឯងផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះអាវាស របស់អ្នកឯង អាត្មា មុខជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិ និយាយតបថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្មទេ សូមមេត្តាប្រោស សូមលោកម្ចាស់ សុធម្ម គង់ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិតនគរមច្ឆិកាសណ្ឌចុះ ខ្ញុំនឹងធ្វើសេចក្តីខ្វល់ខ្វាយ ដល់លោកម្ចាស់សុធម្ម ដោយចីវរបិណ្ឌបាត សេនាសន និងភេសជ្ជបរិក្ខារ ជាបច្ច័យ ដល់មនុស្សឈឺ។ សុធម្មភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះ នឹងចិត្តគហបតិ ជាគំរប់ពីរដងទៀតថា ម្នាលគហបតិ អ្នកឯងជេរអាត្មា ម្នាលគហបតិ អ្នកឯងផ្តាសាអាត្មា ម្នាលគហបតិ នុ៎ះអាវាសរបស់អ្នក អាត្មាមុខជាដើរចេញ ពីអាវាសនោះហើយ។ ចិត្តគហបតិក៏តបថា សូមមេត្តាប្រោស ខ្ញុំមិនបានជេរ មិនបានផ្តាសា លោកម្ចាស់សុធម្មទេ សូមមេត្តាប្រោស សូមលោកម្ចាស់សុធម្មគង់ក្នុងវត្តអម្ពាដកវ័ន ជារម្មណីយស្ថាន ជិតនគរមច្ឆិកាសណ្ឌចុះ ខ្ញុំនឹងធ្វើសេចក្តីខ្វល់ខ្វាយ
ID: 636797903953941789
ទៅកាន់ទំព័រ៖