ព្រះត្រៃបិដក ភាគ ០៩

ដល់​លោកម្ចាស់​សុធម្ម​ ​ដោយ​ចីវរ​បិណ្ឌបាត​ ​សេនាសន​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ ​ដល់​មនុស្ស​ឈឺ​។​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ចិត្ត​គហបតិ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​ម្នាល​គហបតិ​ ​អ្នកឯង​ជេរ​អាត្មា​ ​ម្នាល​គហបតិ​ ​អ្នកឯង​ផ្តាសា​អាត្មា​ ​ម្នាល​គហបតិ​ ​នុ៎ះ​អាវាស​ ​របស់​អ្នក​ ​អាត្មា​មុខ​ជា​ដើរចេញ​ ​ពី​អាវាស​នោះ​ហើយ​។​ ​ចិត្ត​គហបតិ​សួរ​ថា​ ​សូម​មេត្តាប្រោស​ ​ចុះលោក​ម្ចាស់​សុធម្ម​ ​នឹង​និមន្ត​ទៅ​ ​ក្នុង​ទី​ឯណា​។​ ​សុធម្ម​ភិក្ខុ​ប្រាប់​ថា​ ​ម្នាល​គហបតិ​ ​អាត្មា​នឹង​ទៅកាន់​ ​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ចិត្ត​គហបតិ​ផ្តាំ​ថា​ ​សូម​មេត្តាប្រោស​ ​បើ​ដូច្នោះ​ ​ពាក្យ​ណា​ ​ដែល​លោកម្ចាស់​ ​បាន​ពោល​ក្តី​ ​ពាក្យ​ណា​ ​ដែល​ខ្ញុំ​ ​បាន​ពោល​ក្តី​ ​សូម​លោកម្ចាស់​ ​(​នាំ​យក​)​ ​ពាក្យ​នោះ​ ​ទៅ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​សព្វគ្រប់​ផង​ចុះ​ ​សូម​មេត្តាប្រោស​ ​បើ​លោកម្ចាស់​ ​សុធម្ម​ ​ត្រឡប់​មកកាន់​នគរ​មច្ឆិ​កា​សណ្ឌ​វិញ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នោះ​មិនជា​អស្ចារ្យ​ទេ​។​
 ​[​១៣៣​]​ ​គ្រានោះ​ ​សុធម្ម​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏បាន​រៀបចំ​ទុកដាក់​ ​សេនាសនៈ​ ​ស្រេចហើយ​ ​នាំ​យក​បាត្រ​ ​និង​ចីវរ​ ​ចេញទៅ​កាន់​ក្រុង​សាវត្ថី​ ​ហើយ​ចូល​ទៅ​គាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឯ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​ ​ដោយលំដាប់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សុធម្ម​ភិក្ខុ​អង្គុយ​ក្នុង​ទី
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636797904252698877
ទៅកាន់ទំព័រ៖