ព្រះត្រៃបិដក ភាគ ០៩
ដ៏សមគួរហើយ ក៏(នាំយក) ពាក្យដែលខ្លួនពោល និងពាក្យដែល ចិត្តគហបតិ ពោលនោះ ក្រាបបង្គំទូល ព្រះដ៏មានព្រះភាគសព្វគ្រប់។
[១៣៤] ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលមោឃបុរស អ្នកឯងមិនសមបើ នឹងជេរ ចិត្តគហបតិ ដែលមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាបសោះ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ។បេ។ ក៏ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងគហបតិ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម នោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទសុធម្មភិក្ខុ ជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ ត្រូវលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថា្ល ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យ
ID: 636797904976640284
ទៅកាន់ទំព័រ៖