ព្រះត្រៃបិដក ភាគ ០៩
ថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ នេះជាវាចាប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ សង្ឃធ្វើបដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ ការធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសុធម្មភិក្ខុនេះ ជេរចិត្តគហបតិ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ជាទាយក ជាកប្បិយការក ជាឧបដ្ឋាកសង្ឃ ដោយពាក្យថោកទាប និងដៀលត្មះ ដោយពាក្យថោកទាប។ ឥឡូវ សង្ឃធ្វើ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ។ ការធ្វើបដិសារណីយកម្ម ដល់
ID: 636797905259146442
ទៅកាន់ទំព័រ៖