ព្រះត្រៃបិដក ភាគ ០៩
សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ បដិសារណីយកម្ម សង្ឃបានធ្វើដល់សុធម្មភិក្ខុ ដោយពាក្យថា លោកត្រូវសូមទោស នឹងចិត្តគហបតិ ដូច្នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនោះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៣៥] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលសង្ឃរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនបានតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។
[១៣៦] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនមានអាបត្តិ១ កម្មដែលធ្វើ
ID: 636797905977857550
ទៅកាន់ទំព័រ៖