ព្រះត្រៃបិដក ភាគ ០៩
[១៣៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើមិនតាមប្តេជ្ញា (របស់ភិក្ខុ)១ កម្មដែលធ្វើ មិនត្រូវតាមធម៌១ កម្មដែល ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[១៤១] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយមិនមានអាបត្តិ១ កម្មដែល
ID: 636797906778173326
ទៅកាន់ទំព័រ៖