ព្រះត្រៃបិដក ភាគ ០៩

ជេរ​ពួក​គ្រហស្ថ​ ​ដោយ​ពាក្យថោកទាប​ ​ដៀលត្មះ​ពួក​គ្រហស្ថ​ ​ដោយ​ពាក្យថោកទាប១​ ​ទទួលពាក្យ​ប្តេជ្ញា​ ​ប្រកបដោយ​ធម៌​ ​អំពី​ពួក​គ្រហស្ថ​ហើយ​ ​ត្រឡប់ជា​មិន​ធ្វើឲ្យ​ពិត​ ​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​
 [​១៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ ​៥ពួក​ ​គឺ​ភិក្ខុ​មួយ​ពួក​ ​ព្យាយាម​មិន​ឲ្យ​គ្រហស្ថ​បានលាភ១​ ​មួយ​ពួក​ព្យាយាម​ ​មិន​ឲ្យ​ពួក​គ្រហស្ថ​បាន​ប្រយោជន៍១​ ​មួយ​ពួក​ព្យាយាម​ ​មិន​ឲ្យ​ពួក​គ្រហស្ថ​បាន​លំនៅ១​ ​មួយ​ពួក​ជេរប្រទេច​ពួក​គ្រហស្ថ១​ ​មួយ​ពួក​បំបែកពួក​គ្រហស្ថ​ ​(​ឲ្យ​បែក​)​ចាក​ពួក​គ្រហស្ថ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ៥ពួក​នេះឯង​។​
 ​[​១៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ៥ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​មួយ​ពួក​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​ ​មួយ​ពួក​ពោល​តិះដៀល​ព្រះធម៌​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​ ​មួយ​ពួក​ពោល​តិះដៀល​ព្រះសង្ឃ​ ​ចំពោះ​ ​(​មុខ​)​ ​ពួក​គ្រហស្ថ១​ ​មួយ​ពួក​ជេរ​ពួក​គ្រហស្ថ​ ​ដោយ​ពាក្យថោកទាប១​ ​មួយ​ពួក​ដៀល
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636797910615572812
ទៅកាន់ទំព័រ៖