ព្រះត្រៃបិដក ភាគ ០៩
ដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សុធម្មភិក្ខុនេះ សង្ឃបានធ្វើ បដិសារណីយកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្ម មកសូមការរម្ងាប់ បដិសារណីយកម្ម។ សង្ឃរម្ងាប់ បដិសារណីយកម្ម ដល់សុធម្មភិក្ខុ។ ការរម្ងាប់ បដិសារណីយកម្ម ដល់ សុធម្មភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុហើយ ការរម្ងាប់បដិសារណីយកម្ម ដល់សុធម្មភិក្ខុនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់បដិសារណីយកម្មទី៤។
[១៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ វេលានោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញ នូវអាបត្តិឡើយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស
ID: 636797914697926310
ទៅកាន់ទំព័រ៖