ព្រះត្រៃបិដក ភាគ ០៩

សក្ការ​ ​មិនបាន​ធ្វើ​សេចក្តី​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​ ​ឥតមាន​គេ​ធ្វើ​សក្ការ​ហើយ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​ ​ឯ​ពួក​ភិក្ខុ​ទាំងឡាយ​ក្នុង​អាវាស​នោះ​សោត​ ​ក៏​មិនបាន​សំពះ​ ​មិនបាន​ក្រោក​ទទួល​ ​មិនបាន​ធ្វើ​អញ្ជលី​កម្ម​ ​មិនបាន​ធ្វើ​សាមីចិកម្ម​ ​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​ធ្វើ​សេចក្តី​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​ឡើយ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​លែង​ធ្វើ​សក្ការ​ ​លែង​គោរព​ ​លែង​រាប់អាន​ ​លែង​បូជា​ ​ឥតមាន​គេ​ធ្វើ​សក្ការ​ហើយ​ ​ក៏​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​ ​ឯ​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​សោត​ ​ក៏​មិនបាន​សំពះ​ ​មិនបាន​ក្រោក​ទទួល​ ​មិនបាន​ធ្វើ​អញ្ជលី​កម្ម​ ​មិនបាន​ធ្វើ​សាមីចិកម្ម​ ​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​ធ្វើ​សេចក្តី​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​ឡើយ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​ ​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​ធ្វើ​សេចក្តី​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​ ​ឥតមាន​គេ​ធ្វើ​សក្ការ​ហើយ​ ​ក៏​ត្រឡប់​វិល​មក​ក្រុង​កោ​សម្ពី​វិញ​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636797920159658703
ទៅកាន់ទំព័រ៖