ព្រះត្រៃបិដក ភាគ ០៩
ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ តិះដៀលកម្ម១ តិះដៀលពួកភិក្ខុដែលធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។
[២១០] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការសំពះ១ ការក្រោកឡើងទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។
[២១១] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុត្រេកអរនឹងការនាំទីដេកមក១ ទឹកលាងជើង១ តាំងសម្រាប់រងជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលយកបាត្រ និងចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត
ID: 636797920869929328
ទៅកាន់ទំព័រ៖