ព្រះត្រៃបិដក ភាគ ០៩
ភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
[២១៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការសំពះ១ ការក្រោកទទួល១ អញ្ជលិកម្ម១ សាមីចិកម្ម១ ការនាំអាសនមកឲ្យ១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
[២១៩] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុមិនត្រេកអរនឹងការនាំទីដេកមកឲ្យ១ ទឹកសម្រាប់លាងជើង១ តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង១ ការទទួលបាត្រ ចីវរ១ និងបរិកម្ម (ដុស) ខ្នង ក្នុងការងូតទឹក១ របស់ភិក្ខុជាបកតត្ត ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
ID: 636797922272679561
ទៅកាន់ទំព័រ៖