ព្រះត្រៃបិដក ភាគ ០៩

 [​២៣០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ទី​កំបាំងមុខ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 ​[​២៣១​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិនបាន​សាកសួរ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៣២​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៣៣​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​គ្មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​បេ​។​
 [​២៣៤​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​មិនមែន​ជា​ ​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​។​បេ​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636797925515775055
ទៅកាន់ទំព័រ៖