ព្រះត្រៃបិដក ភាគ ០៩
ជាបកតត្ត មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ) មិនត្រូវទទួលនាទី ជាធំក្នុងវត្ត មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ) មិនត្រូវចោទគេ មិនត្រូវរំលឹកគេ មិនត្រូវញុះញង់ពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។
ចប់វត្ត៤៣ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។
[២៥៨] គ្រានោះ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនសំដែងអាបត្តិចេញ ដល់ឆន្នភិក្ខុ។ ឆន្នភិក្ខុនោះ លុះត្រូវសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ពួកភិក្ខុ ក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលីកម្ម មិនធ្វើសាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាឡើយ។ ឆន្នភិក្ខុនោះ កាលដែលពួកភិក្ខុ មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ពួកភិក្ខុក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើសាមីចិកម្ម មិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជាទៀតដែរ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុមិនធ្វើសក្ការ មិនគោរព មិនរាប់អាន មិនបូជា គ្មាននរណាធ្វើសក្ការហើយ ក៏ចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ពួកភិក្ខុក្នុងអាវាសនោះ ក៏មិនថ្វាយបង្គំ មិនក្រោកទទួល មិនធ្វើអញ្ជលិកម្ម មិនធ្វើ
ID: 636797929563156552
ទៅកាន់ទំព័រ៖