ព្រះត្រៃបិដក ភាគ ០៩

 [​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​គប្បី​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា១​ ​ឲ្យ​និស្ស័យ១​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​ទុកជា​សង្ឃ​សន្មត​ហើយ​ ​នៅតែ​ប្រដៅ​ពួក​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ចំពោះ​អាបត្តិ​ណា​ ​ហើយ​នៅតែ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​តិះដៀល​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​ដែល​ធ្វើ​កម្ម១​។​បេ​។​
 [​២៦១​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​ត្រេកអរ​នឹង​ការសំពះ១​ ​ការ​ក្រោក​ទទួល១​ ​អញ្ជលិកម្ម១​ ​សាមីចិកម្ម១​ ​ការ​នាំ​អាសន​មក​ឲ្យ១​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​។​បេ​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636797930171231332
ទៅកាន់ទំព័រ៖