ព្រះត្រៃបិដក ភាគ ០៩
ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។
[២៦៦] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុឃាត់ឧបោសថ ដល់ភិក្ខុជាបកតត្ត១ ឃាត់បវារណា១ ជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទគេ១ រំលឹកគេ១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះទេ។
ចប់វត្ត៤៣ ដែលសង្ឃមិនត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។
[២៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួល
ID: 636797930940025304
ទៅកាន់ទំព័រ៖