ព្រះត្រៃបិដក ភាគ ០៩

ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ដឹង​ច្បាស់​ ​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ថា​ ​ធម៌​ទាំងឡាយ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​ដូច្នោះ​មែន​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​និយាយ​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​លោក​កុំ​ពោល​យ៉ាងនេះ​ ​លោក​កុំ​ពោប​ង្កាច់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនល្អ​ទេ​ ​ព្រោះថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនមែន​ទ្រង់​ត្រាស់​ដូច្នេះ​ទេ​ ​ម្នាល​អាវុសោ​ ​អរិ​ដ្ឋ​ ​ធម៌​ទាំងឡាយ​ ​ដែល​ធ្វើ​សេចក្តី​អន្តរាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ឯ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​មែន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​រីករាយ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​ ​មាន​ច្រើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​រាង​ឆ្អឹង​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​នេះ​មាន​ច្រើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​ដុំ​សាច់​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​គប់ភ្លើង​ស្មៅ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ ​ដោយ​រណ្តៅ​រងើកភ្លើង​។​បេ​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636797933146571512
ទៅកាន់ទំព័រ៖