ព្រះត្រៃបិដក ភាគ ០៩

ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រាប់​គ្នា​ ​ក្នុង​អា​វា​សតៗ​ទៅ​ថា​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​ ​នៃ​ត្រកូល​ ​អ្នកសម្លាប់​ត្មាត​ ​សង្ឃ​បាន​ធ្វើ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​ដ៏​លាមក​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ហើយ​។​
 [​២៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជា​កម្ម​មិន​ត្រូវ​តាម​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ក្នុង​ទី​កំបាំងមុខ១​ ​ធ្វើ​ដោយ​មិនបាន​សាកសួរ១​ ​ធ្វើ​ដោយ​មិន​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​ ​មិន​ត្រូវ​តាម​ធម៌​ផង​ ​ជា​កម្ម​មិន​ត្រូវ​តាម​វិន័យ​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 [​២៨០​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​គ្មាន​អាបត្តិ១​ ​ធ្វើ​ដោយ​អាបត្តិ​មិនមែន​ជា​ទេសនាគាមិនី១​ ​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​សំដែង​ហើយ១​។​បេ​។​
 [​២៨១​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​មិន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​មិន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​។​បេ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636798001033454419
ទៅកាន់ទំព័រ៖